
ក្រុមជំនាញ អ.គ.ល.ក. បានសហការជាមួយ អាជ្ញាធរខេត្តស្វាយរៀង ចុះពិនិត្យ និងវាយតម្លៃគុណភាព កាស៊ីណូដឹញូវីនេទៀន និងសណ្ឋាគារ(The New Venetian Casino and Hotel) ក្នុងក្រុងបាវិត
(ខេត្តស្វាយរៀង)៖ នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦ លោក ម៉ែន អេង អភិបាលរង តំណាង ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានសម្របសម្រួល និងដឹកនាំកិច្ចប្រជុំពិភាក្សាការងារ រួមជាមួយ លោកឧត្ដមសេនីយ៍ត្រី សេន សុភាព អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (អ.គ.ល.ក.) ព្រមទាំងបានចុះពិនិត្យ និងវាយតម្លៃគុណភាព កាស៊ីណូដឹញូវីនេទៀន និងសណ្ឋាគារ(The New Venetian Casino and Hotel) ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រក្រុងបាវិត ខេត្តស្វាយរៀង។









