
ក្រុមជំនាញ អ.គ.ល.ក. បានសហការជាមួយ អាជ្ញាធរខេត្តស្វាយរៀង ចុះពិនិត្យ និងវាយតម្លៃគុណភាព កាស៊ីណូ ឡាស វីហ្គាស សាន់ (LAS VEGAS SUN) ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង
(ខេត្តស្វាយរៀង)៖ នៅព្រឹកថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោក ម៉ែន អេង អភិបាលរង តំណាង ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានសម្របសម្រួល និងដឹកនាំកិច្ចប្រជុំពិភាក្សាការងារ រួមជាមួយ លោកឧត្ដមសេនីយ៍ត្រី សេន សុភាព អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (អ.គ.ល.ក.) ព្រមទាំងបានចុះពិនិត្យ និងវាយតម្លៃគុណភាព កាស៊ីណូ ឡាស វីហ្គាស សាន់ (LAS VEGAS SUN) ដែលមានទីតាំងស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង។









