
អាជ្ញាធរខេត្តស្វាយរៀង សហការជាមួយ អ.គ.ល.ក. ចុះពិនិត្យ និងវាយតម្លៃគុណភាពកាស៊ីណូចំនួន៣ គឺ កាស៊ីណូ C C galaxy ៩៩៩ កាស៊ីណូ ៦៧ និងកាស៊ីណូ C P C ក្នុងស្រុកចន្រ្ទា ខេត្តស្វាយរៀង
(ខេត្តស្វាយរៀង)៖ នៅព្រឹកថ្ងៃអាទិត្យ ទី០២ ខែសីហា ឆ្នាំ២០២៦ លោក ម៉ែន អេង អភិបាលរង តំណាង ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានសម្របសម្រួល និងដឹកនាំកិច្ចប្រជុំពិភាក្សាការងារ រួមជាមួយ លោកឧត្ដមសេនីយ៍ត្រី សេន សុភាព អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (អ.គ.ល.ក.) ព្រមទាំងបានចុះពិនិត្យ និងវាយតម្លៃគុណភាព កាស៊ីណូ ចំនួន៣ គឺ កាស៊ីណូ C C galaxy ៩៩៩ កាស៊ីណូ ៦៧ និងកាស៊ីណូ C P C ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្រ្តក្នុងស្រុកចន្រ្ទា ខេត្តស្វាយរៀង។









