ព្រះករុណា ព្រះមហាក្សត្រ ៖ សម្តេចតេជោកំពុងដឹកនាំព្រឹទ្ធសភាសម្រេចស្នាដៃ និងសមិទ្ធផលធំៗ

ព្រះករុណា ព្រះមហាក្សត្រ ៖ សម្តេចតេជោកំពុងដឹកនាំព្រឹទ្ធសភាសម្រេចស្នាដៃ និងសមិទ្ធផលធំៗ

ភ្នំពេញ ៖ក្នុងព្រះរាជសារជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃខួបចម្រើនជន្មាយុរបស់សម្តេចនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា មានព្រះរាជបន្ទូល កោតសរសើរពីវីរភាពដ៏ឧត្តុង្គឧត្តម និងគុណបំណាច់ដ៏ថ្លៃថ្លារបស់សម្តេចដែលមានឆន្ទៈមោះមុតស្នេហាជាតិដ៏ឆ្នើមជាទីបំផុត បានលះបង់ កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ក្នុងការលើកស្ទួយកិត្យានុភាពជាតិ តាមរយៈការបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមដឹកនាំកសាង និងការពារជាតិ ការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ឯកភាពជាតិពេញលេញ សាមគ្គីភាពជាតិជាធ្លុងមួយ ទទួលបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនរុងរឿងយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។ ជាពិសេស ក្នុងព្រះបរមនាមនៃព្រះអង្គ សម្តេចអគ្គមហាសេនាបតីតេជោ បានទទួលជួយកិច្ចការដ៏ឧត្តុង្គឧត្តមជាច្រើន ក្នុងឋានៈជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពេលអវត្តមានព្រះអង្គទៅពិនិត្យព្រះរាជសុខភាពនៅសាធារណរដ្ឋប្រជាមានិតចិន។

ប្រវត្តិសាស្រ្តប្រទេសកម្ពុជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតឯកឧត្តម អ៊ី ឈានសន្តិភាពនៅកម្ពុជាក្រសួងព័ត៌មាន​សម្តេចអគ្កមហាសេនាបតីតេជោ​ ហ៊ុន សែនរដ្ឋមន្រ្តីក្រសួងព័ត៌មាន

ព័ត៌មានពាក់ព័ន្ធ

លោក ថូម៉ាស អ៊ែនឌ្រូស ( Video): “ខ្ញុំបានស្តាប់លឺពីការឈឺចាប់របស់ជនភៀសសឹក មានដូចជាការបាត់បង់ផ្ទះសម្បែង ការបាត់បង់ភូមិឋានរបស់ពួកគាត់ "
នយោបាយ
លោក ថូម៉ាស អ៊ែនឌ្រូស ( Video): “ខ្ញុំបានស្តាប់លឺពីការឈឺចាប់របស់ជនភៀសសឹក មានដូចជាការបាត់បង់ផ្ទះសម្បែង ការបាត់បង់ភូមិឋានរបស់ពួកគាត់ "
“ខ្ញុំបានស្តាប់លឺពីការឈឺចាប់របស់ជនភៀសសឹក មានដូចជាការបាត់បង់ផ្ទះសម្បែង ការបាត់បង់ភូមិឋានរបស់ពួកគាត់ ហើយខ្ញុំឃើញកូនៗរបស់ពួកគាត់ឈរតម្រង់ជួរដើម្បីចាំទទួលអាហារពេលព្រឹក! ជាមួយគ្នានេះ ខ្ញុំបានទៅទីតាំងផ្ទាល់ហើយបានឃើញការដាក់របាំង មានដូចជាទូកុងតឺន័រ និងបន្លាលួស នៅតាមផ្លូវទៅផ្ទះរបស់ពួកគាត់”។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
(vIdeo) លោក Tom Andrews អ្នកនាំពាក្យពិសេសអង្គការសហប្រជាជាតិ: ប្រជាពលរដ្ឋស៊ីវិលកម្ពុជាជាង ២០,០០០ នាក់ នៅតែបន្តផ្លាស់ទីលំនៅចេញពីតំបន់ព្រំដែនកម្ពុជា-ថៃ
នយោបាយ
(vIdeo) លោក Tom Andrews អ្នកនាំពាក្យពិសេសអង្គការសហប្រជាជាតិ: ប្រជាពលរដ្ឋស៊ីវិលកម្ពុជាជាង ២០,០០០ នាក់ នៅតែបន្តផ្លាស់ទីលំនៅចេញពីតំបន់ព្រំដែនកម្ពុជា-ថៃ
លោក Tom Andrews អ្នកនាំពាក្យពិសេសអង្គការសហប្រជាជាតិ: ប្រជាពលរដ្ឋស៊ីវិលកម្ពុជាជាង ២០,០០០ នាក់ នៅតែបន្តផ្លាស់ទីលំនៅចេញពីតំបន់ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីការប្រយុទ្ធគ្នាពីរលើករវាងប្រទេសជិតខាងទាំងពីរក្នុងតំបន់អាស៊ីអាគ្នេយ៍កាលពីឆ្នាំមុន។ នេះបើយោងតាមការកាលពីថ្លែងនៅថ្ងៃសុក្រ បន្ទាប់ពីបានបំពេញទស្សនកិច្ចទៅកាន់តំបន់ព្រំដែនដែលមានវិវាទ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្រ្តា៖ វត្តមានរបស់អនុព័ន្ធយោធាបរទេស នៅតំបន់អានសេះ ជាង២ថ្ងៃក្រោយបទឈប់បាញ់ នៅឆ្នាំ២០២៥ បញ្ជាក់ថាតំបន់នេះស្ថិតក្រោមអធិបតេយ្យភាព និងការគ្រប់គ្រងជាក់ស្តែងរបស់កម្ពុជា
នយោបាយ
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្រ្តា៖ វត្តមានរបស់អនុព័ន្ធយោធាបរទេស នៅតំបន់អានសេះ ជាង២ថ្ងៃក្រោយបទឈប់បាញ់ នៅឆ្នាំ២០២៥ បញ្ជាក់ថាតំបន់នេះស្ថិតក្រោមអធិបតេយ្យភាព និងការគ្រប់គ្រងជាក់ស្តែងរបស់កម្ពុជា
(ភ្នំពេញ) "ជាងពីរថ្ងៃបន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន និងក្រោយកើតមានឧប្បត្តិហេតុ «ចាប់ដៃដ៏គ្រោះថ្នាក់» ដែលបានបង្កការព្រួយបារម្ភអំពីការអនុវត្តបទឈប់បាញ់ អនុព័ន្ធយោធាបរទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះត្រួតពិនិត្យ និងតាមដានស្ថានភាពជាក់ស្តែងនៅតំបន់អានសេះ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ក្រោមវត្តមានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើនរូប"។ នេះជាការលើកឡើង របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅលើបណ្តាញសង្គមផ្លូវការ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
សម្តេចធិបតី អនុញ្ញាតជូន ប្រធានក្រុមហ៊ុន Phoenix Voyages Group Limited ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
នយោបាយ
សម្តេចធិបតី អនុញ្ញាតជូន ប្រធានក្រុមហ៊ុន Phoenix Voyages Group Limited ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន លោក Edouard GEORGE ប្រធានក្រុមហ៊ុន Phoenix Voyages Group Limited ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។ Phoenix Voyages Group គឺជាក្រុមហ៊ុនប្រតិបត្តិករទេសចរណ៍ឈានមុខគេមួយនៅអាស៊ី ដែលមានបទពិសោធន៍ជាង២៥ឆ្នាំក្នុងវិស័យទេសចរណ៍។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា (Yoshihisa Kainuma) អគ្គនាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
នយោបាយ
សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា (Yoshihisa Kainuma) អគ្គនាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យ លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា (Yoshihisa Kainuma) អគ្គនាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
លោកជំទាវ ចម និម្មល (Video) ៖  ប្រទេសកម្ពុជាកំពុងចរចាលើកូតាសម្រាប់នាំចូលវត្ថុធាតុដើមកាត់ដេរពីសហរដ្ឋអាមេរិក
នយោបាយ
លោកជំទាវ ចម និម្មល (Video) ៖ ប្រទេសកម្ពុជាកំពុងចរចាលើកូតាសម្រាប់នាំចូលវត្ថុធាតុដើមកាត់ដេរពីសហរដ្ឋអាមេរិក
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា ប្រទេសកម្ពុជាកំពុងចរចាលើកូតាសម្រាប់នាំចូលវត្ថុធាតុដើមកាត់ដេរពីសហរដ្ឋអាមេរិក។ លោកជំទាវបានផ្តល់បទសម្ភាសន៍ផ្តាច់មុខដល់កញ្ញា Avril Hong នៅក្នុងកម្មវិធី "Bloomberg: The China Show"។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត

ព័ត៌មានថ្មីៗ

អបអរសាទរ​ពិធីរុក្ខទិវា​៩កក្កដា​ ឆ្នាំ២០២៦​ ​នៅវត្តក្តីកណ្តាល​ ភូមិកណ្តាល​ ឃុំស្វាយចេក​ ស្រុករំដួល​
សកម្មភាពថ្នាក់ដឹកនាំ

អបអរសាទរ​ពិធីរុក្ខទិវា​៩កក្កដា​ ឆ្នាំ២០២៦​ ​នៅវត្តក្តីកណ្តាល​ ភូមិកណ្តាល​ ឃុំស្វាយចេក​ ស្រុករំដួល​

(ខេត្តស្វាយរៀង)៖ នៅព្រឹកថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦នេះ​ ឯកឧត្ត​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត​ស្វាយរៀង​ និងឯកឧត្តម​ ប៊ុន​ សាវ៉ាន់​ សមាជិកក្រុមប្រឹក្សាខេត្ត​ តំណាងឯកឧត្តម​ ម៉ែន​ វិបុល​ ប្រធានក្រុមប្រឹក្សាខេត្ត​បានអញ្ជេីញជាអធិបតីក្នុងពិធីរុក្ខទិវា​៩កក្កដា​ ឆ្នាំ២០២៦ដែលបានប្រារព្ធធ្វេីនៅបរិវេណវត្តក្តីកណ្តាល​ ស្ថិតក្នុងភូមិកណ្តាល​ ឃុំស្វាយចេក​ ស្រុករំដួល​។

មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
កម្លាំង​នគរបាល​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​ ចុះស្រាវជ្រាវ​ បង្ក្រាប​ទីតាំង​សង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)​ នៅ​ចំណុច​ផ្ទះ​ជួល​ចំនួន​ ០៤ទីតាំង​ ក្នុង​ក្រុង​បាវិត
សន្តិសុខសង្គម

ខេត្តស្វាយរៀង÷ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ ពី ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ស្តីពីការអនុវត្តយុទ្ធនាការបង្ក្រាបបទល្មើសអនឡាញស្គេមនៅទូទាំងខេត្តស្វាយរៀង ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍​ទោ​ ពេជ្រ​ វីរៈ​ ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង​ នៅថ្ងៃទី៣១ ខែ​កក្កដា​​ ឆ្នាំ​២០២៦​ លោក​វរសេនីយ៍ឯក​ គឹម​ ឡៃ​ ស្នងការ​រង​នគរបាល​ខេត្ត​ បាន​ដឹកនាំ​កម្លាំង​នគរបាល​ ជំនាញ សហការ​ជាមួយ​កម្លាំង​នាយកដ្ឋាន​ព្រហ្ម​ទណ្ឌ​ ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍​ទោ​ ប៉ុល​ រតនា​ អនុប្រធាន​នាយកដ្ឋាន​ព្រហ្ម​ទណ្ឌ​ និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត​ដឹកនាំ​ដោយ​លោក​ ម៉ែន​ ចាន់​រ៉ា​ អភិបាល​ក្រុង​បាវិត ដោយមានការសម្របសម្រួលពី​ ឯកឧត្ដម​ ខាំ​ សុផារី​ ព្រះរាជអាជ្ញា នៃ​អយ្យការ​អមសាលាដំបូងខេត្ត បានចុះ​ធ្វើ​ការ​ស្រាវជ្រាវ​ បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)​ នៅ​ចំណុច​ផ្ទះ​ជួល​ ចំនួន​ ០៤ទីតាំង​ ស្ថិត​នៅ​ភូមិ​បាវិត​កណ្តាល​ និង​ភូមិ​បាវិតលេី​ សង្កាត់​បាវិត​ ក្រុង​បាវិត​។

មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
អាជ្ញាធរខេត្តស្វាយរៀង សហការជាមួយ អ.គ.ល.ក. ចុះពិនិត្យ និងវាយតម្លៃគុណភាពកាស៊ីណូចំនួន៣ គឺ កាស៊ីណូ C C galaxy ៩៩៩ កាស៊ីណូ ៦៧ និងកាស៊ីណូ C P C ក្នុងស្រុកចន្រ្ទា ខេត្តស្វាយរៀង
សកម្មភាពអាជ្ញាធរ

អាជ្ញាធរខេត្តស្វាយរៀង សហការជាមួយ អ.គ.ល.ក. ចុះពិនិត្យ និងវាយតម្លៃគុណភាពកាស៊ីណូចំនួន៣ គឺ កាស៊ីណូ C C galaxy ៩៩៩ កាស៊ីណូ ៦៧ និងកាស៊ីណូ C P C ក្នុងស្រុកចន្រ្ទា ខេត្តស្វាយរៀង

(ខេត្តស្វាយរៀង)៖ នៅព្រឹកថ្ងៃអាទិត្យ ទី០២ ខែសីហា ឆ្នាំ២០២៦ លោក ម៉ែន អេង អភិបាលរង តំណាង ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង  បានសម្របសម្រួល និងដឹកនាំកិច្ចប្រជុំពិភាក្សាការងារ រួមជាមួយ លោកឧត្ដមសេនីយ៍ត្រី សេន សុភាព អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (អ.គ.ល.ក.) ព្រមទាំងបានចុះពិនិត្យ និងវាយតម្លៃគុណភាព កាស៊ីណូ ចំនួន៣ គឺ កាស៊ីណូ C C galaxy ៩៩៩ កាស៊ីណូ ៦៧ និងកាស៊ីណូ C P C ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្រ្តក្នុងស្រុកចន្រ្ទា ខេត្តស្វាយរៀង។

មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
អាជ្ញាធរខេត្តស្វាយរៀង សហការជាមួយ អ.គ.ល.ក. ចុះពិនិត្យ និងវាយតម្លៃគុណភាពកាស៊ីណូ សាន់ ស៊ីធី(SUN SITY CASINO) ក្នុងក្រុងបាវិត
សកម្មភាពអាជ្ញាធរ

អាជ្ញាធរខេត្តស្វាយរៀង សហការជាមួយ អ.គ.ល.ក. ចុះពិនិត្យ និងវាយតម្លៃគុណភាពកាស៊ីណូ សាន់ ស៊ីធី(SUN SITY CASINO) ក្នុងក្រុងបាវិត

(ខេត្តស្វាយរៀង)៖ នៅព្រឹកថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០២៦ លោក ម៉ែន អេង អភិបាលរង តំណាង ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង  បានសម្របសម្រួល និងដឹកនាំកិច្ចប្រជុំពិភាក្សាការងារ រួមជាមួយ លោកឧត្ដមសេនីយ៍ត្រី សេន សុភាព អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (អ.គ.ល.ក.) ព្រមទាំងបានចុះពិនិត្យ និងវាយតម្លៃគុណភាព កាស៊ីណូ សាន់ ស៊ីធី(SUN SITY CASINO) ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រក្រុងបាវិត ខេត្តស្វាយរៀង។

មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត