លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តប៉ៃលិន បិទវគ្គបណ្តុះបណ្តាលស្តីពីការពិនិត្យបញ្ជីឈ្មោះ                 និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦

លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តប៉ៃលិន បិទវគ្គបណ្តុះបណ្តាលស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦

ប៉ៃលិន៖ នៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តប៉ៃលិន បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ដើម្បីពង្រឹងសមត្ថភាព ចំណេះដឹង និងការយល់ដឹងដល់ក្រុមប្រឹក្សាឃុំ សង្កាត់ និងក្រុមចុះឈ្មោះបោះឆ្នោត សរុបចំនួន ៤៨នាក់។ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល២ថ្ងៃ ដោយពិធីបើកវគ្គបានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់លោក ផេង ស៊ីន អនុប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តប៉ៃលិន និងពិធីបិទវគ្គ ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក ប៉ាវ សុខមាន ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តប៉ៃលិន។

ប្រព័ន្ធអេកូឡូស៊ី (pes)សណ្តាប់ធ្នាប់សាធារណៈខេត្តប៉ៃលិនអភិបាលខេត្តប៉ៃលិន

ព័ត៌មានពាក់ព័ន្ធ

ឯកឧត្តមឯកអគ្គរាជទូត កែ សុវណ្ណ អំពាវនាវឱ្យមានការគាំទ្រជាក់ស្តែងបន្ថែមដើម្បីជួយជនភៀសសឹកកម្ពុជាជាង ២០ ០០០ នាក់ អាចវិលត្រឡប់ទៅផ្ទះ ដោយសុវត្ថិភាព និងដោយសេចក្តីថ្លៃថ្នូរ
នយោបាយ
ឯកឧត្តមឯកអគ្គរាជទូត កែ សុវណ្ណ អំពាវនាវឱ្យមានការគាំទ្រជាក់ស្តែងបន្ថែមដើម្បីជួយជនភៀសសឹកកម្ពុជាជាង ២០ ០០០ នាក់ អាចវិលត្រឡប់ទៅផ្ទះ ដោយសុវត្ថិភាព និងដោយសេចក្តីថ្លៃថ្នូរ
(ហ្សឺណែវ) នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នាសម័យប្រជុំលើកទី៦៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ឯកឧត្តម ឯកអគ្គរាជទូត កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានថ្លែងបទអន្តរាគមន៍ ក្រោមរបៀបវារៈទី១០៖ បទបង្ហាញអំពីរបាយការណ៍របស់អគ្គលេខាធិការស្តីពី “តួនាទី និងសមិទ្ធផលរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ក្នុងការផ្តល់ជំនួយដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លើកកម្ពស់ និងការពារសិទ្ធិមនុស្ស”។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
សមិទ្ធផលសង្ខេបរយៈពេល៣ឆ្នាំ នៃគោលនយោបាយអាទិភាព៦ចំណុច!
នយោបាយ
សមិទ្ធផលសង្ខេបរយៈពេល៣ឆ្នាំ នៃគោលនយោបាយអាទិភាព៦ចំណុច!
សមិទ្ធផលសង្ខេបរយៈពេល៣ឆ្នាំ នៃគោលនយោបាយអាទិភាព៦ចំណុច!
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
(វីដេអូ) : សេចក្តីថ្លែងការណ៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន  នៅអង្គការសហប្រជាជាតិ
នយោបាយ
(វីដេអូ) : សេចក្តីថ្លែងការណ៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅអង្គការសហប្រជាជាតិ
សេចក្តីថ្លែងការណ៍របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងសម័យប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ក្រោមមូលបទ «ស្តារទំនុកចិត្តឡើងវិញ គ្រប់គ្រងបរិវត្តកម្ម៖ អង្គការសហប្រជាជាតិដែល សម្រេចលទ្ធផលសម្រាប់ទាំងអស់គ្នា» ទីក្រុងញូវយ៉ក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
លទ្ធផលនៃការចូលរួមរបស់ ឯកឧត្តម ប្រាក់ សុខុន នៅក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាត អ.ស.ប. លើកទី៨១ នៅទីក្រុងញូវយ៉ក
នយោបាយ
លទ្ធផលនៃការចូលរួមរបស់ ឯកឧត្តម ប្រាក់ សុខុន នៅក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាត អ.ស.ប. លើកទី៨១ នៅទីក្រុងញូវយ៉ក
លទ្ធផលនៃការចូលរួមរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាត អ.ស.ប. លើកទី៨១ នៅទីក្រុងញូវយ៉ក
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
សម្តេចធិបតីនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបើក សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
នយោបាយ
សម្តេចធិបតីនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបើក សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
AKP ភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦— សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបើក សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដែលប្រារព្ធឡើងក្រោមប្រធានបទ៖ "រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា"។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
គណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន រៀបចំវគ្គអប់រំនយោបាយ កម្រិត១ វគ្គ១ ជំនាន់១ ជូនដល់យុវជន និងមន្ត្រីគណបក្ស ដើម្បីពង្រឹងកម្រិតយល់ដឹងផ្នែកនយោបាយ និងការបម្រើប្រជាពលរដ្ឋ
នយោបាយ
គណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន រៀបចំវគ្គអប់រំនយោបាយ កម្រិត១ វគ្គ១ ជំនាន់១ ជូនដល់យុវជន និងមន្ត្រីគណបក្ស ដើម្បីពង្រឹងកម្រិតយល់ដឹងផ្នែកនយោបាយ និងការបម្រើប្រជាពលរដ្ឋ
(ប៉ៃលិន)៖ នៅមន្ទីរគណបក្សខេត្ត នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានរៀបចំវគ្គអប់រំនយោបាយ កម្រិត១ វគ្គ១ ជំនាន់១ ជូនដល់យុវជន មន្ត្រីគណបក្ស និងមន្ត្រីតាមមន្ទីរ-អង្គភាពជុំវិញខេត្ត ដែលវគ្គអប់រំនេះ ត្រូវបានប្រារព្ធពិធីបើកក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន អនុប្រធានគណបក្ស និងជាប្រធានប្រចាំការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន តំណាងលោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណបក្សខេត្ត អញ្ជើញជាគណៈអធិបតី ។ ពិធីនេះក៏មានការចូលរួមពីប្រធានគណៈចលនាសហជីប ,ប្រធានគណៈឃោសនាអប់រំ ,គ្រូឧទ្ទេស និងសិក្ខាកាមជាច្រើននាក់។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត

ព័ត៌មានថ្មីៗ

លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តស្វាយរៀង ចុះផ្សព្វផ្សាយអប់រំអំពី «សារសំខាន់នៃការបោះឆ្នោតនៅកម្ពុជា»
នយោបាយ

លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តស្វាយរៀង ចុះផ្សព្វផ្សាយអប់រំអំពី «សារសំខាន់នៃការបោះឆ្នោតនៅកម្ពុជា»

‌‎ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តស្វាយរៀង បានរៀបចំយុទ្ធនាការផ្សព្វផ្សាយ និងអប់រំអំពី «សារសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនដល់លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិត ដើម្បីពង្រឹងការយល់ដឹងអំពីដំណើរការប្រជាធិបតេយ្យ។

មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
ក្រុមការងារចុះជួយ ឃុំបួរ ស្រុក ស្វាយទាប បានអញ្ជើញចូលរួមក្នុងពិធី វេនកាន់បិណ្ឌទី១២នៅវត្ត សំបួរ
សកម្មភាពថ្នាក់ដឹកនាំ

ក្រុមការងារចុះជួយ ឃុំបួរ ស្រុក ស្វាយទាប បានអញ្ជើញចូលរួមក្នុងពិធី វេនកាន់បិណ្ឌទី១២នៅវត្ត សំបួរ

(ខេត្តស្វាយរៀង): ឯកឧត្តម សែវុទ្ធី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយ ឃុំបួរ ស្រុកស្វាយទាប រួមនឹងមន្ត្រីរាជការ ប្រជាពុទ្ធបរិស័ទ ជាច្រើនទៀតបានអញ្ជើញចូលរួមក្នុងពិធី វេនកាន់បិណ្ឌទី១២  នៅ វត្ត សំបួរ ថ្ងៃ ព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២៦។

មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង
សកម្មភាពថ្នាក់ដឹកនាំ

ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង

(ខេត្តស្វាយរៀង): ថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម ប៊ុន សាវ៉ាន់ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ចើញជាគណៈអធិបតីក្នុងពីធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀងក្រោអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។

មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
យុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពី សុវត្ថិភាពចរាចរណ៍ ផ្លូវគោកមុនពិធីបុណ្យភ្ជុំបិណ្ឌ នៅរង្វង់មូលវិមានឯករាជ្យក្រុងស្វាយរៀង
សកម្មភាពអាជ្ញាធរ

យុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពី សុវត្ថិភាពចរាចរណ៍ ផ្លូវគោកមុនពិធីបុណ្យភ្ជុំបិណ្ឌ នៅរង្វង់មូលវិមានឯករាជ្យក្រុងស្វាយរៀង

(ខេត្តស្វាយរៀង): នាព្រឹកថ្ងៃពុធ ទី០៧ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ មិន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ បានអញ្ជើញជាអធិបតីក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពី សុវត្ថិភាពចរាចរណ៍ ផ្លូវគោកមុនពិធីបុណ្យភ្ជុំបិណ្ឌ នៅរង្វង់មូលវិមានឯករាជ្យក្រុងស្វាយរៀង និងមានការអញ្ជើញចូលរួមពីលោក សរ ស្ថានីយ អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្តស្វាយរៀង លោក យន់ រស្មី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ឯកឧត្តម លោក-លោកស្រី គណៈប្រតិភូអមដំណើរ និងមន្ត្រីដែរពាក់ព័ន្ធជាងច្រើនទៀត។ ជាមួយគ្នានេះដែរក្រុមការងារក៏បានធ្វើការអប់រំផ្សព្វផ្សាយបញ្ជ្រាបនូវការយល់ដឹងនូវសារសំឡេង ដល់សាធារណៈជនទូទៅដែលកំពុងធ្វើដំណើរតាមដងផ្លូវសាធារណៈ ដោយមានអ្នកចូលរួមសរុបចំនួន ៤៥៧  នាក់ ស្រី ១៩៥ នាក់ ។

មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តប៉ៃលិន បិទវគ្គបណ្តុះបណ្តាលស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ - មន្ទីរព័ត៌មានខេត្តស្វាយរៀង