
គ្រួសារក្មេងប្រុសម្នាក់ មានពិការភាពពីកំណើត និងមានជីវភាពខ្វះខាត ទទួលបានឃីតមនុស្សធម៌ពីកាកបាទក្រហមកម្ពុជាខេត្ត
មណ្ឌលគិរី ៖ នាព្រឹកថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងឯកឧត្តម សាយ ម៉េងគីម អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមទាំងសហការី បានអញ្ជើញចុះសួរសុខទុក្ខ ថែមទាំងបាននាំយកអំណោយមនុស្សធម៌ និងថវិកាមួយចំនួន ផ្តល់ជូនគ្រួសារ ក្មេងប្រុសម្នាក់ ឈ្មោះ ចន្ថា តុលា អាយុ ១៧ឆ្នាំ ដែលមានពិការភាពពីកំណើត និងមានជីវភាពខ្វះខាត ស្ថិតនៅភូមិចំការតែ សង្កាត់ ស្ពានមានជ័យ ក្រុងសែនមនោរម្យ។ ឯកឧត្តម គង់ គឹមនី បានពាំនាំនូវការសាកសួរសុខទុក្ខយ៉ាងជ្រាលជ្រៅពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក៏ដូចជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាជនងាយរងគ្រោះបំផុត ដោយគ្មានការរេីសអេីងអ្វីឡេីយ តាមពាក្យស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។ នាឱកាសនោះ ឯកឧត្តម គង់ គឹមនី និងក្រុមការងារ បាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ រទេះពិកា ១គ្រឿង និងថវិកាមួយចំនួន ប្រគល់ជូនដល់គ្រួសារក្មេងប្រុស និងសូមជូនពរឆាប់ជាសះស្បើយផងដែរ៕











