
អាជ្ញាធរខេត្តស្វាយរៀង និងក្រុងបាវិត ចុះធ្វើរដ្ឋបាលចំហរត្រួតពិនិត្យទីតាំងចំនួន ៤កន្លែង ឃាត់ខ្លួនជនសង្ស័យ ៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)
(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញា និងលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារង បានចុះប្រតិបត្តិការធ្វើរដ្ឋបាលចំហរ ដើម្បីស្វែងរក និងបង្ក្រាបករណីលួចលាក់ស្នាក់នៅធ្វើការខុសច្បាប់ និងសង្ស័យមានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ស្ថិតនៅក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។








