
ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ប្រគេនថវិកា និងសម្ភារៈដល់វត្តចំនួន៤ ដើម្បីរៀបចំអាហារ និងការស្នាក់នៅដល់បេក្ខជនប្រឡងបាក់ឌុប ឆ្នាំ២០២៦
ក្រោមការយកចិត្តទុកដាក់ខ្ពស់ និងជាកិច្ចការមនុស្សធម៌ដែលតែងតែប្រារព្ធធ្វើឡើងជាប្រចាំក្នុងខេត្តស្វាយរៀង នាពេលមានដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ បាននាំយកថវិកា និងសម្ភារៈទៅប្រគេនដល់ព្រះគ្រូចៅអធិការវត្តចំនួន ៤ ដែលបានរៀបចំទីតាំងសម្រាប់ផ្តល់អាហារ និងទីកន្លែងស្នាក់នៅដោយឥតគិតថ្លៃ ជូនដល់ប្អូនៗជាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ និងអាណាព្យាបាល ដែលមកពីស្រុកឆ្ងាយៗ និងខ្វះខាតទីកន្លែងស្នាក់អាស្រ័យ។











