ក្រសួងព័ត៌មានជម្រាបជូន អ្នកសារព័ត៌មានជាតិ អន្តរជាតិ អំពី ការរៀបចំសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា

ក្រសួងព័ត៌មានជម្រាបជូន អ្នកសារព័ត៌មានជាតិ អន្តរជាតិ អំពី ការរៀបចំសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា

ក្រសួងព័ត៌មាន មានកិត្តិយសសូមជម្រាបជូន អ្នកសារព័ត៌មានជាតិ អន្តរជាតិទាំងអស់ មេត្តា ជ្រាបថា ព្រះរាជាណាចក្រកម្ពុជានឹងរៀបចំសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា ក្រោមប្រធានបទ រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ក្រសួងព័ត៌មាននឹងបើកដំណើរការចុះឈ្មោះអ្នកសារព័ត៌មានជាតិ អន្តរជាតិ ដែលមានបំណង ផ្សព្វផ្សាយអំពីដំណើរការ និងលទ្ធផលនៃកិច្ចប្រជុំខាងលើតាមរយៈគេហទំព័រ www.ccos.gov.kh ចាប់ពីថ្ងៃ ជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ដើម្បីយកបណ្ណសម្គាល់ខ្លួន។

ច្បាប់ចរាចរណ៍ផ្លូវគោកសាលាគណខេត្តប៉ៃលិន

ព័ត៌មានពាក់ព័ន្ធ

រដ្ឋបាលខេត្តប៉ៃលិនដឹកជញ្ជូនសាធារណៈរថយន្តក្រុង ដោយមិនគិតថ្លៃរយៈពេល ០៥ថ្ងៃ
សេចក្តីជូនដំណឹង
រដ្ឋបាលខេត្តប៉ៃលិនដឹកជញ្ជូនសាធារណៈរថយន្តក្រុង ដោយមិនគិតថ្លៃរយៈពេល ០៥ថ្ងៃ
សេចក្តីជូនដំណឹង ស្តីពី ​​ការបម្រើសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង ដោយមិនគិតថ្លៃរយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ តាមពេលវេលាកំណត់ក្នុងតារាងខាងក្រោមៈ
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
មន្ទីរសាធារណការខេត្តប៉ៃលិន បើកយុទ្ធនាការផ្តល់សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចល័ត (ឆៀកចល័ត) រយៈពេល ៥ថ្ងៃ
សេចក្តីជូនដំណឹង
មន្ទីរសាធារណការខេត្តប៉ៃលិន បើកយុទ្ធនាការផ្តល់សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចល័ត (ឆៀកចល័ត) រយៈពេល ៥ថ្ងៃ
ប៉ៃលិន៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន បាននិងកំពុងដាក់ឱ្យដំណើរការរថយន្តត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចល័ត (ឆៀកចល័ត) ដើម្បីផ្តល់សេវាជូនបងប្អូនប្រជាពលរដ្ឋ និងម្ចាស់យានយន្តគ្រប់ប្រភេទក្នុងមូលដ្ឋាន ចាប់ពីថ្ងៃទី២៨ ខែកញ្ញា រហូតដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦។ យុទ្ធនាការនេះរៀបចំឡើងក្នុងគោលបំណងបង្កលក្ខណៈងាយស្រួល ចំណេញពេលវេលា និងកាត់បន្ថយការចំណាយក្នុងការធ្វើដំណើរទៅឆ្ងាយរបស់ម្ចាស់យានយន្ត។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
លោក ទៀ ប៊ុនលៀម សុំប្តឹងអំពីករណីបាត់ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលវត្ថុលេខៈ000568 (Bιν 0077) ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០៦
សេចក្តីជូនដំណឹង
លោក ទៀ ប៊ុនលៀម សុំប្តឹងអំពីករណីបាត់ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលវត្ថុលេខៈ000568 (Bιν 0077) ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០៦
លោក ទៀ ប៊ុនលៀម ភេទ ប្រុស អាយុ ៥៣ឆ្នាំ សញ្ជាតិ ខ្មែរ និងប្រពន្ធឈ្មោះ គៀត លីគុន អាយុ ៤៥ឆ្នាំ សញ្ជាតិ ខ្មែរ ទីលំនៅបច្ចុប្បន្ននៅភូមិ១៣ សង្កាត់បឹងកក់២ ខណ្ឌទួល គោក រាជធានីភ្នំពេញ ។ ប្រកាស សុំប្តឹងអំពីករណីបាត់ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលវត្ថុលេខៈ000568 (Bιν 0077) ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០៦ ចេញដោយអគ្គសុរិយោដី និងភូមិសាស្ត្រ ដែលមាន ទីតាំងស្ថិតនៅភូមិអូរច្រាលើ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
សេចក្ដីជូនដំណឹង៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន ប្រកាសជ្រើសរើសពលទាហាន ដើម្បីបំពេញក្របខ័ណ្ឌកងរាជអាវុធហត្ថ
សេចក្តីជូនដំណឹង
សេចក្ដីជូនដំណឹង៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន ប្រកាសជ្រើសរើសពលទាហាន ដើម្បីបំពេញក្របខ័ណ្ឌកងរាជអាវុធហត្ថ
ខេត្តប៉ៃលិន ៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន បានចេញសេចក្តីជូនដំណឹងដល់សិស្ស និស្សិត និងស្រទាប់យុវជនទាំងអស់ឱ្យបានជ្រាបថា បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស កំពុងដំណើរការជ្រើសរើសពលទាហាន ដើម្បីបំពេញក្របខ័ណ្ឌឱ្យអង្គភាពកងរាជអាវុធហត្ថ។ ចំពោះយុវជនដែលមានបំណង និងស្ម័គ្រចិត្តចូលបម្រើការងារក្នុងជួរកងរាជអាវុធហត្ថ ប្រកបដោយមនសិការ ស្នេហាជាតិ និងមានឧត្ដមគតិខ្ពស់ក្នុងការបម្រើជាតិមាតុភូមិ អាចអញ្ជើញមកទំនាក់ទំនងដកពាក្យ និងដាក់ពាក្យស្នើសុំចូលបម្រើការងារដោយឥតគិតប្រាក់។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន ចុះផ្តល់សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចល័ត រយៈពេល ៥ថ្ងៃ
សេចក្តីជូនដំណឹង
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន ចុះផ្តល់សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចល័ត រយៈពេល ៥ថ្ងៃ
ខេត្តប៉ៃលិន៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន បាននិងកំពុងដំណើរការចុះអនុវត្តការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដោយប្រើប្រាស់រថយន្តត្រួតពិនិត្យលក្ខណៈបច្ចេកទេសចល័ត (ឆៀកចល័ត) ជូនដល់ប្រជាពលរដ្ឋ និងម្ចាស់យានយន្តគ្រប់ប្រភេទនៅក្នុងខេត្ត ចាប់ពីថ្ងៃទី២៤ រហូតដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅបរិវេណមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
រដ្ឋបាលខេត្តប៉ៃលិន ជូនដំណឹងស្តីពីការបិទផ្សាយជាសាធារណៈ នូវឯកសារ នៃការវិនិច្ឆ័យក្បាលដីចំនួន៣ភូមិ នៅឃុំស្ទឹងត្រង ស្រុកសាលាក្រៅ
សេចក្តីជូនដំណឹង
រដ្ឋបាលខេត្តប៉ៃលិន ជូនដំណឹងស្តីពីការបិទផ្សាយជាសាធារណៈ នូវឯកសារ នៃការវិនិច្ឆ័យក្បាលដីចំនួន៣ភូមិ នៅឃុំស្ទឹងត្រង ស្រុកសាលាក្រៅ
(ប៉ៃលិន)៖ រដ្ឋបាលខេត្តប៉ៃលិន សូមជូនដំណឹងដល់សាធារណជន ព្រមទាំងគ្រប់មន្ទីរ អង្គភាព និងស្ថាប័ន ឬភ្នាក់ងារ ហិរញ្ញវត្ថុ ដែលមានការពាក់ព័ន្ធនឹងក្បាលដី ចំនួន៣ភូមិគឺ ភូមិស្ទឹងត្រង់ មានចំនួន ១៦១ក្បាលដី ភូមិថ្នល់បត់ មានចំនួន ២៥៧ក្បាលដី និងភូមិទួលខ្ពស់ មានចំនួន ៦៨៥ក្បាលដី ស្ថិតនៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ឱ្យបានជ្រាបថា៖ ដើម្បីអនុវត្តតាមខ្លឹមសារនៃអនុក្រឹត្យខាងលើ គណៈកម្មការរដ្ឋបាល នឹងធ្វើការបិទផ្សាយជា សាធារណៈ នូវឯកសារសុរិយោដី ដែលមានប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដីដែលក្រុមប្រតិបត្តិកម្មវិធីអនុវិស័យ រដ្ឋបាលដីធ្លី បានធ្វើការវាស់វែង និងប្រមូលទិន្នន័យកន្លងមក។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត

ព័ត៌មានថ្មីៗ

រដ្ឋបាលខេត្តស្វាយរៀង រៀបចំរថយន្តក្រុង ១២គ្រឿង ដឹកជញ្ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
សេចក្តីជូនដំណឹង

រដ្ឋបាលខេត្តស្វាយរៀង រៀបចំរថយន្តក្រុង ១២គ្រឿង ដឹកជញ្ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

​ខេត្តស្វាយរៀង៖ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិខ្មែរ រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំរថយន្តក្រុងចំនួន ១២គ្រឿង ដើម្បីផ្តល់សេវាដឹកជញ្ជូនសាធារណៈជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ រយៈពេល ៥ថ្ងៃពេញ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦។

មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
គណៈប្រតិភូជាន់ខ្ពស់នាយកដ្ឋានស៊ើបអង្កេតកម្រិតសហព័ន្ធ (FBI) សហរដ្ឋអាមេរិក ចុះបំពេញទស្សនកិច្ចនៅខេត្តស្វាយរៀង ពង្រឹងកិច្ចសហការ ដើម្បីទប់ស្កាត់ និងបោសសម្អាតបទល្មើសស្កែមអនឡាញ
សកម្មភាពអាជ្ញាធរ

គណៈប្រតិភូជាន់ខ្ពស់នាយកដ្ឋានស៊ើបអង្កេតកម្រិតសហព័ន្ធ (FBI) សហរដ្ឋអាមេរិក ចុះបំពេញទស្សនកិច្ចនៅខេត្តស្វាយរៀង ពង្រឹងកិច្ចសហការ ដើម្បីទប់ស្កាត់ និងបោសសម្អាតបទល្មើសស្កែមអនឡាញ

(ខេត្តស្វាយរៀង): ក្នុងបរិបទដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ កំពុងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិយ៉ាងសកម្ម ដើម្បីប្រយុទ្ធប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យា និងការឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ នាយកដ្ឋានស៊ើបអង្កេតកម្រិតសហព័ន្ធនៃសហរដ្ឋអាមេរិក (FBI) ដឹកនាំដោយ លោកស្រី ជូលៀ ស្ទីវេន (M. Julia Stevens) ប្រធានអនុព័ន្ធអង្គភាពអនុវត្តច្បាប់ ប្រទេសកម្ពុជា និងប្រទេសវៀតណាម ព្រមទាំងក្រុមការងារ បានអញ្ជើញចុះមកបំពេញទស្សនកិច្ច និងពិភាក្សាការងារនៅក្នុងខេត្តស្វាយរៀង។

មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តស្វាយរៀង ចុះផ្សព្វផ្សាយអប់រំអំពី «សារសំខាន់នៃការបោះឆ្នោតនៅកម្ពុជា»
នយោបាយ

លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តស្វាយរៀង ចុះផ្សព្វផ្សាយអប់រំអំពី «សារសំខាន់នៃការបោះឆ្នោតនៅកម្ពុជា»

‌‎ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តស្វាយរៀង បានរៀបចំយុទ្ធនាការផ្សព្វផ្សាយ និងអប់រំអំពី «សារសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនដល់លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិត ដើម្បីពង្រឹងការយល់ដឹងអំពីដំណើរការប្រជាធិបតេយ្យ។

មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
ក្រុមការងារចុះជួយ ឃុំបួរ ស្រុក ស្វាយទាប បានអញ្ជើញចូលរួមក្នុងពិធី វេនកាន់បិណ្ឌទី១២នៅវត្ត សំបួរ
សកម្មភាពថ្នាក់ដឹកនាំ

ក្រុមការងារចុះជួយ ឃុំបួរ ស្រុក ស្វាយទាប បានអញ្ជើញចូលរួមក្នុងពិធី វេនកាន់បិណ្ឌទី១២នៅវត្ត សំបួរ

(ខេត្តស្វាយរៀង): ឯកឧត្តម សែវុទ្ធី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយ ឃុំបួរ ស្រុកស្វាយទាប រួមនឹងមន្ត្រីរាជការ ប្រជាពុទ្ធបរិស័ទ ជាច្រើនទៀតបានអញ្ជើញចូលរួមក្នុងពិធី វេនកាន់បិណ្ឌទី១២  នៅ វត្ត សំបួរ ថ្ងៃ ព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២៦។

មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត