
រដ្ឋបាលខេត្តប៉ៃលិន ជូនដំណឹងស្តីពីការបិទផ្សាយជាសាធារណៈ នូវឯកសារ នៃការវិនិច្ឆ័យក្បាលដីចំនួន៣ភូមិ នៅឃុំស្ទឹងត្រង ស្រុកសាលាក្រៅ
(ប៉ៃលិន)៖ រដ្ឋបាលខេត្តប៉ៃលិន សូមជូនដំណឹងដល់សាធារណជន ព្រមទាំងគ្រប់មន្ទីរ អង្គភាព និងស្ថាប័ន ឬភ្នាក់ងារ ហិរញ្ញវត្ថុ ដែលមានការពាក់ព័ន្ធនឹងក្បាលដី ចំនួន៣ភូមិគឺ ភូមិស្ទឹងត្រង់ មានចំនួន ១៦១ក្បាលដី ភូមិថ្នល់បត់ មានចំនួន ២៥៧ក្បាលដី និងភូមិទួលខ្ពស់ មានចំនួន ៦៨៥ក្បាលដី ស្ថិតនៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ឱ្យបានជ្រាបថា៖ ដើម្បីអនុវត្តតាមខ្លឹមសារនៃអនុក្រឹត្យខាងលើ គណៈកម្មការរដ្ឋបាល នឹងធ្វើការបិទផ្សាយជា សាធារណៈ នូវឯកសារសុរិយោដី ដែលមានប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដីដែលក្រុមប្រតិបត្តិកម្មវិធីអនុវិស័យ រដ្ឋបាលដីធ្លី បានធ្វើការវាស់វែង និងប្រមូលទិន្នន័យកន្លងមក។











