
កម្លាំងចម្រុះខេត្តស្វាយរៀង ចុះរដ្ឋបាលចំហ ឆែកឆេរទីតាំងសង្ស័យពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នៅក្រុងបាវិត
(ខេត្តស្វាយរៀង): នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពខេត្តស្វាយរៀង បានបើកប្រតិបត្តិការចុះធ្វើរដ្ឋបាលចំហក្នុងទ្រង់ទ្រាយធំ ទៅលើទីតាំងសង្ស័យមួយចំនួន ដែលស្ថិតនៅក្នុងភូមិសាស្ត្រក្រុងបាវិត ដើម្បីបង្រ្កាបសកម្មភាពខុសច្បាប់ ពាក់ព័ន្ធនឹងការលួចលាក់ស្នាក់នៅ ធ្វើការងារខុសច្បាប់ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។











