
សម្ពោធសមិទ្ធផលជាប្រវត្តិសាស្ត្រនៅខេត្តស្ទឹងត្រែង៖ សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ពីការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ និងជំរុញភូមិភាគឦសានជាទិសដៅអាទិភាព
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍គូសបញ្ជាក់យ៉ាងស៊ីជម្រៅថា រាជរដ្ឋាភិបាលតែងតែចាត់ទុកភូមិភាគឦសាន ដែលរួមមាន ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ គឺជាទិសដៅអាទិភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ដើម្បីកាត់បន្ថយគម្លាតនៃការអភិវឌ្ឍរវាងភូមិភាគឦសាន និងតំបន់កណ្តាលប្រទេស។











