
មន្ត្រីជំនាញខេត្តបាត់ដំបង ផ្តល់អត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋជិត ២០,០០០ នាក់ ក្នុងរយៈពេល ៩ ខែ ដើមឆ្នាំ ២០២៦
បាត់ដំបង៖ មន្ត្រីជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា ក្នុងរយៈពេល ៩ ខែ ដើមឆ្នាំ ២០២៦ សមត្ថកិច្ចបានបំពេញបែបបទផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋអាយុចាប់ពី ១៥ ឆ្នាំឡើង ចំនួន ១៨,០៦៩ នាក់ (ប្រុស ៧,១៥៩ នាក់)។ ក្នុងនោះ រួមមានព្រះសង្ឃចំនួន ១០ អង្គ និងប្រជាពលរដ្ឋចំណាកស្រុកមកពីខេត្តផ្សេងៗចំនួន ៥ នាក់។











