
ពិធីស្រោចព្រះសុគន្ធវារី ប្រគេនព្រះព្រហ្មសត្ថា ហេង សុខន ព្រះរាជាគណៈកិត្តិយស់ ព្រះសង្ឃកិច្ចកោសល ព្រះមេគណខេត្ត និងជាព្រះឧបជ្ឈាយ៍ខេត្ត និងព្រះមន្រ្តីសង្ឃខេត្តបាត់ដំបង ចំនួន៦ព្រះអង្គ
បាត់ដំបងៈ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីស្រោចព្រះសុគន្ធវារី ប្រគេនព្រះព្រហ្មសត្ថា ហេង សុខន ព្រះរាជាគណៈកិត្តិយស់ ព្រះសង្ឃកិច្ចកោសល ព្រះមេគណខេត្ត និងជាព្រះឧបជ្ឈាយ៍ខេត្ត និងព្រះមន្រ្តីសង្ឃខេត្តបាត់ដំបង ចំនួន៦ព្រះអង្គ ដែលប្រព្រឹត្តិទៅនារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ នៅបរិវេណវត្តពោធិ៍វាល ក្រុងបាត់ដំបង។











