
សាលារៀនជាសាក្សី នៃសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ នៅពេលការពិតលើដី បដិសេធការអះអាងរបស់យោធាថៃក្នុងសំនួនវោហាសាស្ត្រ
យោធាថៃបានអះអាងជាផ្លូវការថា៖ «សាលារៀន ស្ថាប័នអប់រំ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល មិនដែលត្រូវបានកំណត់ជាគោលដៅក្រោមកាលៈទេសៈណាមួយឡើយ ក្នុងអំឡុងប្រតិបត្តិការសន្តិសុខរបស់ខ្លួន»។ ប៉ុន្តែសេចក្តីអះអាងមិនអាចផ្លាស់ប្តូរការពិតដែលបានកើតឡើងនៅលើដីបានទេ។ សាលារៀនដែលរងការខូចខាត អគារសិក្សាដែលរងការវាយប្រហារ កុមារដែលត្រូវរត់ចេញពីផ្ទះ និងសិស្សរាប់សែននាក់ដែលត្រូវផ្អាកការសិក្សា គឺជាការពិតដែលត្រូវឆ្លើយតបដោយភស្តុតាង មិនមែនដោយការបដិសេធតាមសេចក្តីថ្លែងការណ៍នោះឡើយ។











