
ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញចុះពិនិត្យមើលភោគផលដំណាំមៀនប៉ៃលិន នៅស្រុកសាលាក្រៅ ខណៈទីផ្សារកំពុងមានតម្រូវការខ្ពស់
ខេត្តប៉ៃលិន៖ នារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន រួមជាមួយលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ព្រមទាំងក្រុមការងារអមដំណើរ បានអញ្ជើញចុះពិនិត្យមើលភោគផលដំណាំមៀនប៉ៃលិន របស់ប្រជាកសិករនៅភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីវាយតម្លៃស្ថានភាពផលដំណាំផ្ទាល់ និងជំរុញការបន្តពង្រឹងខ្សែច្រវាក់ផលិតកម្ម ខណៈដំណាំមៀនប៉ៃលិននាពេលបច្ចុប្បន្នកំពុងទទួលបានទីផ្សារល្អ និងមានតម្រូវការខ្ពស់។











