
លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី អញ្ជើញប្រគល់ផ្ទះថ្មីចំនួន ២ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ជូនគ្រួសារវីរកងទ័ពនៅខេត្តស្វាយរៀង
(ខេត្តស្វាយរៀង)៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញជួបសំណេះសំណាល និងប្រគល់ផ្ទះថ្មីចំនួន ២ខ្នង ជូនដល់ក្រុមគ្រួសារវីរកងទ័ព ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះមានការអញ្ជើញចូលរួមអមដំណើរពីសំណាក់ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ព្រមទាំងអាជ្ញាធរដែនដីពាក់ព័ន្ធជាច្រើនរូប។











