
ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យចំនួន២គ្រួសារ នៅសង្កាត់ចំការសំរោង ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាត់ដំបង
ខេត្តបាត់ដំបងៈ អនុវត្តតាមអនុសាសន៍ របស់ឯកឧត្តម សុខ លូ អភិបាលខេត្តនិងជាប្រធានគណ:កម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារអនុសាខា កាកបាទក្រហមកម្ពុជាក្រុងបាត់ដំបង ដឹកនាំដោយលោក លាង វាសនា អភិបាលក្រុងបាត់ដំបង និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាក្រុង និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ របស់សប្បុរសជនតាមរយៈអនុសាខាទៅផ្តល់ ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយអគ្គិភ័យ ចំនួន ២គ្រួសារ(២ខ្នងផ្ទះ) រងគ្រោះ កាលពីថ្ងៃទី១៥ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅភូមិ វត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបងខេត្តបាត់ដំបង។











