
មន្ទីរអប់រំ យុវជន និងកីឡាខេត្ត សហការជាមួយរដ្ឋបាលខេត្ត បានរៀបចំពិធីផ្សព្វផ្សាយ «ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន» ដោយមានការចូលរួមពីមន្ទីរ-អង្គភាពនានាជុំវិញខេត្ត ជាង២០០នាក់
ថ្នាក់ដឹកនាំមន្ត្រីរាជការមន្ទីរនិងការិយាល័យអប់រំយុវជននិងកីឡាខេត្ត ស្រុក ក្រុង នាយក នាយិកា គ្រឹះស្ថានសិក្សាសាធារណៈក្នុងខេត្តស្ទឹងត្រែង សរុប ២១៩នាក់ ស្រី១០២នាក់ បានចូលរួមផ្សព្វផ្សាយព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀនដែលបានប្រារព្ធធ្វើនៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត នាព្រឹកថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកជំទាវ វិន ស៊ីធួន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ព្រមទាំងមានការចូលរួមពីលោក លោកស្រីអភិបាល អភិបាលរងស្រុក ក្រុង និងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត។











