
អគារទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកណ្តាល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ការយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន និងនិវត្តជន គឺជាការបង្ហាញពីគុណតម្លៃនៃការដឹងគុណចំពោះអ្នកដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងបានចូលរួមចំណែកក្នុងបុព្វហេតុជាតិ និងការការពារសន្តិភាព។











