
មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្ទឹងត្រែង បានចុះអនុវត្តសកម្មភាពបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាមនៅតាមសហគមន៍
ខេត្តស្ទឹងត្រែង៖ ថ្ងៃអង្គារ ៥កើត ខែស្រាពណ៏ ឆ្នាំមមី អដ្ឋស័កព.ស២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នេះ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្ទឹងត្រែង ដោយអនុវត្តតាមការចង្អុលបង្ហាញរបស់ ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុង សូវៀត ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្ទឹងត្រែង ក្រុមការងារប្រយុទ្ធនឹងជំងឺគ្រុនឈាមថ្នាក់ខេត្ត បានសហការជាមួយមន្ត្រីសុខាភិបាលនៃមណ្ឌលសុខភាពស្ទឹងត្រែង មណ្ឌលសុខភាពសាមគ្គី និងអាជ្ញាធរមូលដ្ឋាន ចុះអនុវត្តសកម្មភាពបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាមនៅតាមសហគមន៍។









