
ឯកឧត្តម នេត្រ ភក្រ្តា ចែករំលែក អត្ថបទសារព័ត៌មាន The Diplomat លើព័ត៌មានទាក់ទងនឹងបញ្ហាព្រំដែន និងសកម្មភាពខុសច្បាប់ របស់យោធាថៃ រំលោភបំពានមកលើទឹកដីកម្ពុជា
(ភ្នំពេញ) ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ “កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ សារព័ត៌មាន The Diplomat បានផ្សាយអត្ថបទមួយដ៏វែង ដែលផ្តោតលើមុំព័ត៌មានជាច្រើនរួមទាំងបញ្ហាព្រំដែន បញ្ហាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាដើម។ ក្នុងក្របខណ្ឌនេះ ខ្ញុំសូមច្បិចយកតែព័ត៌មានដែលអ្នកសារព័ត៌មានលើកទាក់ទងនឹងបញ្ហាព្រំដែន និងសកម្មភាពខុសច្បាប់របស់យោធាថៃរំលោភបំពានមកលើទឹកដីកម្ពុជា។ សង្ខេបជាខ្លឹមសារស្នូល អត្ថបទនេះផ្តល់សម្ភារៈសំខាន់ ៣ ប្រភេទ៖ ទី១ សក្ខីកម្មផ្ទាល់ពីជនរងគ្រោះថា មិនមានវត្តមានយោធាកម្ពុជានៅក្នុងអគារដែលត្រូវវាយប្រហារដោយយោធាថៃ; ទី២ ការសង្កេតផ្ទាល់របស់អ្នកនិពន្ធអំពីអគារដែលមានមនុស្សស្នាក់នៅត្រូវបានទម្លាក់គ្រាប់បែក និងឆេះ; និងទី៣ ការរាយការណ៍អំពីវត្តមាន និងសកម្មភាពយោធាថៃនៅក្នុងទីតាំងដែលអត្ថបទកំណត់ថាស្ថិតលើទឹកដីកម្ពុជា។











