
ពង្រឹងប្រព័ន្ធសហគមន៍ លើកកម្ពស់សំឡេងសហគមន៍ដើម្បីឆ្លើយតបនឹងមេរោគអេដស៍ប្រកបដោយប្រសិទ្ធភាព
ក្នុងកិច្ចប្រជុំប្រចាំថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ របស់ក្រុមការងារបច្ចេកទេសសុខាភិបាលថ្នាក់ខេត្ត (Pro-TWGH) គណៈកម្មាធិការសម្របសម្រួលសកម្មភាពសុខភាព (HACC) បានធ្វើបទបង្ហាញអំពីវឌ្ឍនភាពគម្រោង FoNPAMs និង DFoNPAMs ដែលផ្តោតលើការពង្រឹងភាពជាម្ចាស់ និងការចូលរួមរបស់សហគមន៍ក្នុងការឆ្លើយតបនឹងមេរោគអេដស៍។











