
មូលនិធិជនពិការខេត្តបន្ទាយមានជ័យ នាំយកអំណោយស្បៀងអាហារ ជូនជនមានពិការភាពក្រីក្រ ១៥នាក់ នៅស្រុកថ្មពួក
បន្ទាយមានជ័យ៖ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សាខាមូលនិធិជនពិការខេត្តបន្ទាយមានជ័យ បានសហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងអាជ្ញាធរមូលដ្ឋាន នាំយកអំណោយស្បៀងអាហារ និងគ្រឿងឧបភោគ បរិភោគ ជូនជនមានពិការភាពក្រីក្រ ចំនួន ១៥នាក់ ដែលកំពុងរស់នៅក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។











