
លោក សេក សុខុម បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅអនុវត្តបន្ត
បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦ មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារអនុវត្តបន្ត ក្រោមអធិបតីភាព លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ ស្ថិតនៅសាលប្រជុំរបស់មន្ទីរព័ត៌មានខេត្ត។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាអនុប្រធានមន្ទីរទទួលបន្ទុក ប្រធាន អនុប្រធានការិយាល័យរដ្ឋបាល ការិយាល័យវិទ្យុ ការិយាល័យទូរទស្សន៍ ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) និងការិយាល័យព័ត៌មាន និងសោតទស្សន៍ ព្រមទាំងមន្ត្រីរាជការជំនាញ ។











