
លោក ម៉ែន គុង ដឹកនាំកិច្ចប្រជុំដាក់ចេញផែនការ និងនីតិវិធីប្រតិបត្តិស្តង់ដារ ដើម្បីត្រៀមឆ្លើយតបគ្រោះអាសន្នទឹកជំនន់
ខេត្តស្ទឹងត្រែង៖ នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦នេះ លោក ម៉ែន គុង អភិបាលរងខេត្តស្ទឹងត្រែង បានដឹកនាំកិច្ចប្រជុំជាមួយមន្ត្រីជំនាញ និងភាគីពាក់ព័ន្ធ ដើម្បីពិនិត្យ រៀបចំ និងដាក់ចេញនូវផែនការសកម្មភាព ព្រមទាំងត្រៀមអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដារ (SOP) សម្រាប់ផែនការត្រៀមបម្រុងគ្រោះអាសន្នទឹកជំនន់ក្នុងភូមិសាស្ត្រខេត្ត។











