
អាជ្ញាធរក្រុងព្រះវិហារ ចុះជួសជុល និងសាងសង់ស្ពានឈើ ២កន្លែង ជូនប្រជាពលរដ្ឋនៅភូមិចំការស្រម៉ូវ ដើម្បីសម្រួលការធ្វើដំណើរនាដូវវស្សា!
លោក ប៉ុក ងួន អភិបាលក្រុងព្រះវិហារ បានដឹកនាំក្រុមការងារថ្នាក់ក្រុង សហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ចុះជួសជុលស្ពានឈើ ១កន្លែង ប្រវែង ២០ម៉ែត្រ និងសាងសង់ស្ពានឈើថ្មើជើងថ្មី ១កន្លែងទៀត ប្រវែង ២៥ម៉ែត្រ នៅចំណុចអូរបាក ស្ថិតក្នុងភូមិចំការស្រម៉ូវ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ដើម្បីឆ្លើយតបចំពោះតម្រូវការចាំបាច់ និងសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យមានសុវត្ថិភាព និងងាយស្រួលឆ្លងកាត់ ពិសេសក្នុងអំឡុងពេលដែលមានទឹកជំនន់ឡើងនាដូវវស្សានេះ៕











