
ជំនាញជលផល បានរុះរើ បំផ្លាញឧបករណ៍ល្មើស និងលែងកូនត្រីចម្រុះប្រមាណជិត ៥០គីឡូក្រាម ចូលក្នុងបឹងធម្មជាតិវិញ
ក្នុងបេសកកម្មចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលចំនួន ៣ករណី ក្នុងទីតាំងផ្សេងៗគ្នា នៅក្នុងភូមិសាស្ត្រស្រុកកងមាស ខេត្តកំពង់ចាម នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នេះ មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានរុះរើបំផ្លាញឧបករណ៍ល្មើស និងលែងកូនត្រីចម្រុះទម្ងន់ ៤៩គីឡូក្រាម ចូលទៅក្នុងបឹងធម្មជាតិវិញ ។











