
ក្រុមការងារបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង ចុះត្រួតពិនិត្យ និងវាយតម្លៃការដ្ឋានសាងសង់អណ្តូងទឹកស្អាតធន់នឹងការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី១ សម្រេចបាន៤០% នៅស្រុកបុរីអូរស្វាយសែនជ័យ
ខេត្តស្ទឹងត្រែង៖ នាថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦នេះ ក្រុមការងារបច្ចេកទេសមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង ដឹកនាំ និងសម្របសម្រួលដោយ លោក សយ គា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត រួមជាមួយក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្គត់ផ្គង់ទឹកនៃក្រសួងអភិវឌ្ឍន៍ជនបទ បានចុះបេសកកម្មរួមគ្នាក្នុងការត្រួតពិនិត្យ និងវាយតម្លៃបច្ចេកទេសលើប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទ ដំណាក់កាលទី១ ដែលសម្រេចបានលទ្ធផល ៤០% ក្រោមថវិកាកម្មវិធីឆ្នាំ២០២៦។











