
គណៈកម្មាធិការគណបក្សក្រុងស្វាយរៀង បើកកិច្ចប្រជុំពិនិត្យ និងដាក់លំដាប់លេខរៀងបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៦
ស្វាយរៀង៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២៦ នេះ សាលប្រជុំស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងស្វាយរៀង បានរៀបចំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សក្រុង ដើម្បីពិនិត្យ និងដាក់លំដាប់លេខរៀងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ទាំង ៧ សង្កាត់ ក្នុងក្រុងស្វាយរៀង។











