
ឯកឧត្ដម បណ្ឌិត លី ធុជ ៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ គឺជាការបង្ហាញពីការប្រកាន់ខ្ជាប់នូវ គោលការណ៍ លទ្ធិប្រជាធិបតេយ្យនៅ កម្ពុជា
(ស្វាយរៀង): នៅព្រឹកថ្ងៃសៅរ៍ ទី៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត បានអញ្ជើញជាអធិបតីក្នុងពិធីបោះឆ្នោតជ្រើសរើសបេក្ខជនតំណាងគណបក្សប្រជាជនកម្ពុជា នៅមូលដ្ឋានក្រុងបាវិត ខេត្តស្វាយរៀង សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧។









