
លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការបង្វែរថវិកាដែលបានបើកហួសចូលថវិការដ្ឋវិញ ប្រចាំឆមាសទី១ ឆ្នាំ២០២៦
ស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរមុខងារសាធារណៈខេត្តស្ទឹងត្រែង លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពី ការបង្វែរថវិកាដែលបានបើកហួសចូលថវិការដ្ឋវិញ របស់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាគ្រប់ប្រភេទ នៃរដ្ឋបាលខេត្ត រដ្ឋបាលក្រុង-ស្រុក និងមន្ទីរ-អង្គភាពជុំវិញខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦។











