
គណៈប្រតិភូគណៈកម្មការទី៥ នៃព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តស្វាយរៀង...
នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម ប៊ុន សាវ៉ាន់ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញទទួលវត្តមានប្រធានគណៈកម្មការទី៥ នៃព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានប្រតិភូគណៈកម្មការទី៥ ក្នុងឱកាសបំពេញបេសកកម្ម ដើម្បីចុះសិក្សាស្វែងយល់តាមដានការអនុវត្តច្បាប់អន្ដោប្រវេសន៍ ច្បាប់ស្តីពី សារព័ត៌មាន ច្បាប់ស្តីពីការងារការផ្សព្វផ្សាយព័ត៌មាន និងការអភិវឌ្ឍលើវិស័យនានា នៅក្នុងខេត្តស្វាយរៀង ដែលបានរៀបចំប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តស្វាយរៀង។









