
ទឹកទន្លេមេគង្គនៅកំពង់ចាម បន្តស្រកចុះមកត្រឹម ១៣,៦៦ ម៉ែត្រ បើធៀបទៅនឹងថ្ងៃម្សិលមិញទឹកស្រក ០,២៤ម៉ែត្រ
(កំពង់ចាម)៖ ស្ថានភាពទឹកទន្លេមេគង្គក្នុងខេត្តកំពង់ចាម នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នេះ បានបន្តស្រកចុះមកត្រឹម ១៣,៦៦ ម៉ែត្រ ថយចុះ ០,២៤ ម៉ែត្រ ធៀបនឹងថ្ងៃម្សិលមិញ ដែលស្ថិតនៅទាបជាងកម្រិតត្រូវប្រកាសប្រុងប្រយ័ត្នចំនួន ១,៥៤ ម៉ែត្រ។











