
ទឹកទន្លេខេត្តកំពង់ចាមថ្ងៃនេះ ស្រកចុះ០,៣៣ម៉ែត្រ មកត្រឹមកម្ពស់ ១៣,៣៣ម៉ែត្រប៉ុណ្ណោះ
(កំពង់ចាម)៖ ស្ថានភាពទឹកទន្លេមេគង្គក្នុងខេត្តកំពង់ចាម នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នេះ បានបន្តស្រកចុះមកត្រឹម ១៣,៣៣ ម៉ែត្រ ថយចុះ ០,៣៣ ម៉ែត្រ ធៀបនឹងថ្ងៃម្សិលមិញ ដែលស្ថិតនៅទាបជាងកម្រិតត្រូវប្រកាសប្រុងប្រយ័ត្នចំនួន ១,៨៧ ម៉ែត្រ។











