
មន្ទីរសាធារណការខេត្តប៉ៃលិន បន្តសកម្មភាពថែទាំ និងជួសជុលផ្លូវសំខាន់ៗ ធានាការធ្វើដំណើរប្រកបដោយសុវត្ថិភាព
(ប៉ៃលិន)៖ ក្រុមការងារបច្ចេកទេស នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន បានបន្តចុះអនុវត្តការងារថែទាំខួប និងថែទាំប្រចាំលើកំណាត់ផ្លូវខេត្ត និងផ្លូវជាតិនានា កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ដើម្បីសម្រួលការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋឱ្យកាន់តែរលូន និងមានសុវត្ថិភាព។











