ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា ចុះអង្កេតការណ៍នៅច្រកអូរស្មាច់

ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា ចុះអង្កេតការណ៍នៅច្រកអូរស្មាច់

ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ដឹកនាំកម្លាំងចម្រុះចុះសម្របសម្រួល ជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដែលដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) (AOT ) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ រាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យការដាក់ពង្រាយទូកុងតឺន័រ រាយបន្លាលួស ជីកប្រឡាយ ធ្វើលេណដ្ឋាន និងធ្វើផ្លូវលើទឹកដីកម្ពុជា និងការកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ នៅច្រកអូរស្មាច់ ក្នុងតំបន់អូរខ្លាឃ្មុំ ដែលស្ថិតនៅភូមិអូរខ្លាឃ្មុំ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជាចំនួន ៣៦៦នាក់ ស្មើនឹង ៩៨គ្រួសារ (ស្ត្រី ១៩០នាក់) ក្នុងនោះមានកុមារចំនួន ១០១នាក់ មិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ។

ព័ត៌មានក្នុងខេត្តព័ត៌មានព្រំដែនព័ត៌មានជាតិ

ព័ត៌មានពាក់ព័ន្ធ

រដ្ឋបាលខេត្តពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវភ្លោះបេតុងអាមេ ប្រវែង ៣ ៤៦០ ម៉ែត្រ
សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវភ្លោះបេតុងអាមេ ប្រវែង ៣ ៤៦០ ម៉ែត្រ
រដ្ឋបាលខេត្តឧត្តរមានជ័យ បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវភ្លោះបេតុងអាមេមួយខ្សែ មានប្រវែងសរុប ៣ ៤៦០ ម៉ែត្រ និងទទឹង ១៥ ម៉ែត្រ ដែលជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធថ្មីមួយទៀត សម្រាប់បម្រើដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ។
មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ
មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ
អានបន្ត
ខេត្តឧត្តរមានជ័យ រៀបចំពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៦
សកម្មភាពថ្នាក់ដឹកនាំ
ខេត្តឧត្តរមានជ័យ រៀបចំពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៦
ការរៀបចំពិធីនេះ គឺជាការរួមចំណែកលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃវិស័យទេសចរណ៍ និងជំរុញការចូលរួមពីគ្រប់ភាគី ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តឧត្តរមានជ័យ ឱ្យកាន់តែមានភាពទាក់ទាញ ប្រកួតប្រជែង និងប្រកបដោយចីរភាព។
មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ
មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ
អានបន្ត
‎ឯកឧត្តម មាន ចាន់យ៉ាដា ជួបសំណេះសំណាលជាមួយអ្នករត់តាក់ស៊ី និងអ្នករត់ម៉ូតូឌុបនៅខេត្តឧត្តរមានជ័យ ព្រមទាំងផ្តល់អំណោយ និងថវិកាមួយចំនួន
សកម្មភាពថ្នាក់ដឹកនាំ
‎ឯកឧត្តម មាន ចាន់យ៉ាដា ជួបសំណេះសំណាលជាមួយអ្នករត់តាក់ស៊ី និងអ្នករត់ម៉ូតូឌុបនៅខេត្តឧត្តរមានជ័យ ព្រមទាំងផ្តល់អំណោយ និងថវិកាមួយចំនួន
‎ពិធីនេះរៀបចំឡើងក្នុងគោលបំណងសំណេះសំណាល ស្តាប់ពីស្ថានភាពជីវភាព ក៏ដូចជាបញ្ហាប្រឈម និងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋដែលប្រកបរបរដឹកជញ្ជូនអ្នកដំណើរ ដែលជាមុខរបរមួយបានចូលរួមយ៉ាងសំខាន់ក្នុងការបម្រើសេវាដឹកជញ្ជូន និងសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ
មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ
អានបន្ត
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅវិមានសន្តិភាព មានគោលបំណង ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៣៖
សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅវិមានសន្តិភាព មានគោលបំណង ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៣៖
ឯកឧត្ដម ស៉ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តឧត្ដរមានជ័យនិង ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធZOOM នៅសាល ប្រាសាទខ្នារ សាលាខេត្តឧត្តរមានជ័យ។
មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ
មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ
អានបន្ត
ក្រសួងព័ត៌មាន សហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រៀបចំពិធីប្រកាសបើកដំណើរការជាផ្លូវការនូវ «គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត»
សកម្មភាពថ្នាក់ដឹកនាំ
ក្រសួងព័ត៌មាន សហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រៀបចំពិធីប្រកាសបើកដំណើរការជាផ្លូវការនូវ «គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត»
ពិធីប្រកាសបើកដំណើរការជាផ្លូវការនូវ «គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត» ត្រូវបានរៀបចំឡើងយ៉ាងអធិកអធម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងតំណាងមន្ទីរព័ត៌មានរាជធានី-ខេត្តទាំង២៥។
មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ
មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ
អានបន្ត
កិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ អាណត្តិទី៤
សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ អាណត្តិទី៤
កិច្ចប្រជុំបានពិនិត្យ និងអនុម័តសេចក្តីព្រាងរបៀបវារៈសំខាន់រួមមាន៖ ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី០៤, ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែសីហាឆ្នាំ២០២៦របស់រដ្ឋបាលខេត្ត, ធ្វើសេចក្តីរាយការណ៍អំពីបញ្ហាប្រឈបនានារបស់គណៈកម្មាធិការទាំងបីរបស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤, ពិនិត្យ និងអនុម័ត តារាងបែងចែក និងបើកផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តដែលបានមកពីការផ្តល់សេវារដ្ឋបាលសម្រាប់ឧបត្ថម្ភជូនមន្រ្តីបុគ្គលិកនៃរដ្ឋបាលខេត្ត ឧត្តរមានជ័យសម្រាប់ខែសីហាឆ្នាំ២០២៦, ពិនិត្យ និងអនុម័តយក សេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកំណត់កាលបរិចេ្ឆទនៃការរៀបចំវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ឧត្តរមានជ័យឆ្នាំទី៣អាណត្តិទី៤។
មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ
មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ
អានបន្ត

ព័ត៌មានថ្មីៗ

ខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំត្រៀមរៀបចំការប្រកួតកីឡាទូកជ្រើសរើសជើងឯកថ្នាក់ជាតិ «ពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា» លើកទី៣ ប្រចាំឆ្នាំ២០២៦
សកម្មភាពថ្នាក់ដឹកនាំ

ខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំត្រៀមរៀបចំការប្រកួតកីឡាទូកជ្រើសរើសជើងឯកថ្នាក់ជាតិ «ពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា» លើកទី៣ ប្រចាំឆ្នាំ២០២៦

ស្វាយរៀង៖ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំត្រៀមរៀបចំកម្មវិធីប្រកួតកីឡាទូក «ង» ទូកនាគ ទូកកានូ កាយ៉ាក់ និងទូករ៉ូអ៉ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ «ពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា» លើកទី៣ ប្រចាំឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ញ៉ែម សារី អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង តំណាង ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង។

មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
សិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៧ -២០២៩​ ក្រុងស្វាយរៀង
សកម្មភាពថ្នាក់ដឹកនាំ

សិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៧ -២០២៩​ ក្រុងស្វាយរៀង

នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជេីញជាអធិបតីបេីកសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៧ -២០២៩​ របស់រដ្ឋបាលក្រុងស្វាយរៀង​ និងសង្កាត់​។

មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តស្វាយរៀង បើកវគ្គផ្សព្វផ្សាយស្ដីពីសារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា
អប់រំ និងកីឡា

លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តស្វាយរៀង បើកវគ្គផ្សព្វផ្សាយស្ដីពីសារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា

ខេត្តស្វាយរៀង៖ កាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៦ មន្ត្រីលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តស្វាយរៀង (ល.ខ.ប) បានបើកវគ្គផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងស្ដីពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនដល់លោកគ្រូ អ្នកគ្រូ និងនិស្សិតនៅសាកលវិទ្យាល័យស្វាយរៀង។

មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
ពិធីសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​​ ហ៊ុន ម៉ានី និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក
សុខាភិបាល

ពិធីសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​​ ហ៊ុន ម៉ានី និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក

នាព្រឹកថ្ងៃអាទិត្យ ៧កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នេះ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងបានអញ្ជេីញចូលរួមពិធីសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​​ ហ៊ុន ម៉ានី និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ចំនួន​ ២០,៧៥៥នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាអ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង ដែលពិធីនេះបានរៀបចំឡើងនៅវិទ្យាល័យរមាសហែក ស្ថិតក្នុងឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។

មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត