
សូមបញ្ឈប់ការប្រើប្រាស់បញ្ហា online scams ជាលេសដើម្បីបិទបាំងសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃមកលើទឹកដីកម្ពុជា ៖ថៃមិនអាចលាងខ្លួនដោយចោទអ្នកដទៃបានទេ!
ការបដិសេធរបស់មជ្ឈមណ្ឌលព័ត៌មានរួមថៃ (JIC) ថា ថៃមិនបានប្រើបញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scams) ជាលេសសម្រាប់សកម្មភាពយោធា ឬការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ មិនអាចលុបបំបាត់អង្គហេតុដែលបានកើតឡើងនៅលើដីបានឡើយ។ ការពិតមិនត្រូវវាស់តាមពាក្យបដិសេធនោះទេ ប៉ុន្តែត្រូវវាស់តាមអ្វីដែលបាននិយាយ អ្វីដែលបានធ្វើ និងលទ្ធផលដែលបានកើតឡើងក្រោយការប្រើប្រាស់កម្លាំងយោធារបស់ថៃ។











