
ឥទ្ធិពលព្យុះ អេតាវ និងបាងឡាង នឹងបង្កឲ្យមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង និងខ្យល់កន្ត្រាក់ នៅកម្ពុជា ចាប់ពីថ្ងៃទី១ ដល់ ៣ កញ្ញា
ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ដោយបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា កំពុងទទួលរងឥទ្ធិពលពីប្រព័ន្ធខ្យល់មូសុងនិរតីដែលបន្តកើនកម្លាំងយ៉ាងសកម្ម ក្រោមការរុញច្រានពីព្យុះចំនួន ២ គឺព្យុះទី២២ "អេតាវ" (Etau) T2622 និងព្យុះទី២៣ "បាងឡាង" (Bang-lang) T2623។











