
លេខាធិការដ្ឋានរៀបចំបុណ្យជាតិ-អន្តរជាតិខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ចំនួន ៦ នាខែកញ្ញានេះ
លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តស្ទឹងត្រែង និងជាប្រធានលេខាធិការដ្ឋានរៀបចំបុណ្យជាតិ-អន្តរជាតិខេត្ត នាថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំពិភាក្សាក្រុមការងារលេខាធិការ រួមជាមួយតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត។











