
ឯកឧត្ដម ឡុង សេង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្គូផ្គងសមាជិកក្រុមប្រឹក្សាសង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ សម្រាប់សង្កាត់ពោធិតាហោ និងសង្កាត់ព្រៃឆ្លាក់
ក្រុងស្វាយរៀង៖ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្ដម ឡុង សេង អនុប្រធានក្រុមការងារគណបក្សចុះជួយក្រុងស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយសង្កាត់ព្រៃឆ្លាក់ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្គូផ្គងសមាជិកក្រុមប្រឹក្សាសង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ សម្រាប់សង្កាត់ពោធិតាហោ និងសង្កាត់ព្រៃឆ្លាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ជុគ មុន្នី ប្រធានក្រុមការងារចុះជួយក្រុងស្វាយរៀង។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោក លោកស្រី ជាអនុប្រធានក្រុមការងារចុះជួយសង្កាត់ទាំងពីរ ព្រមទាំង លោក លោកស្រី ជាប្រធាន និងអនុប្រធានគណបក្សក្រុងស្វាយរៀង ។








