
សម្ដេចម៉ែន សំអន អញ្ជើញប្រគល់ផ្ទះថ្មមួយខ្នងជូនដល់វីរកងទ័ពឈ្មោះ សំ សារ៉ុង និងគ្រួសារ នៅភូមិស្វាយទន្ទឹម ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង
(ស្វាយរៀង)៖ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាលសួរសុខទុក្ខនិងប្រគល់ផ្ទះបេតុងប្រក់សង្ក័សី១ខ្នង ទទឹង ៨ម៉ែត្រ បណ្ដោយ១២ម៉ែត្រ រួមទាំងសម្ភារ និងថវិកាមួយចំនួន ជូនដល់វីរកងទ័ពឈ្មោះ សំ សារ៉ុង និងប្រពន្ធ ឈ្មោះ ឃ្វៃ នាង រស់នៅភូមិស្វាយទន្ទឹម ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេច ម៉ែន សំអនផ្ទាល់ ។








