
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញជាអធិបតីក្នុងពិធីចម្រើនព្រះបរិត្ត នៅកីឡដ្ឋានព្រះខ័នរាជស្វាយរៀង
(ខេត្តស្វាយរៀង)៖ នៅព្រឹកថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌី វិជ្ជា ប្រធានក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង និងលោកជំទាវ ហ៊ុន ម៉ាណា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចម្រើនព្រះបរិត្ត និងសូត្រមន្តប្រោះព្រំសិរីសួស្តី ដែលបានប្រារព្ធឡើងនៅកីឡដ្ឋានព្រះខ័នរាជស្វាយរៀង និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ គណៈគ្រប់គ្រងក្លឹប គ្រូបង្វឹក កីឡាករ ព្រមទាំងបុគ្គលិក រួមនឹង ពីភ្ញៀវជាតិ-អន្ដរជា តិជា ច្រើន ក្នុង នោះក៏មានវត្តមានមន្ដ្រី សហព័ន្ធ កីឡា បាល់ ទាត់ កម្ពុជាផងដែរ។








