
កម្លាំងចម្រុះត្រួតពិនិត្យរដ្ឋបាលចំហ និងបង្ក្រាបទីតាំងសង្ស័យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)ក្រុងបាវិត ឃាត់ខ្លួនជនជាតិវៀតណាមចំនួន ១០នាក់
(ខេត្តស្វាយរៀង)៖ ដោយអនុវត្តតាមអនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ក្រោមការសម្របសម្រួលនីតិវិធីពីលោកស្រី ស៊ុន យ៉ឺត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានដឹកនាំកងកម្លាំងចម្រុះ និងក្រុមការងារជំនាញ ចុះធ្វើការត្រួតពិនិត្យរដ្ឋបាលចំហ និងឈានដល់ការបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ស្ថិតនៅក្នុងបុរី RT Residence ភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត កិច្ចប្រតិបត្តិការនេះ មានការចូលរួមសហការយ៉ាងយកចិត្តទុកដាក់ពីសំណាក់លោក ឡាយ ចន្នី ស្នងការរងខេត្ត, លោក ម៉ែន ចាន់រ៉ា អភិបាលក្រុងបាវិត ព្រមទាំងកងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ។











