
សម្តេច ម៉ែន សំអន អញ្ជើញក្រុងពាលីបញ្ចុះបឋមសិលាកសាងសាលារៀន ១ខ្នង នៅបឋមសិក្សាតានូ ដើម្បើចូលរួមចំណែកលើកកម្ពស់គុណភាពអប់រំនៅមូលដ្ឋាន
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាកសាងសាលារៀន ១ខ្នង ៤បន្ទប់ នៅបឋមសិក្សាតានូ ស្ថិតក្នុងឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នាព្រឹកថ្ងៃអាទិត្យ ៩កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦។









