
កម្លាំងចម្រុះខេត្តស្វាយរៀង ចុះបង្ក្រាបទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ឃាត់ខ្លួនជនជាតិវៀតណាមចំនួន ១៤នាក់ នៅក្រុងបាវិត
(ខេត្តស្វាយរៀង)៖ ដោយអនុវត្តតាមអនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាល នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារចម្រុះខេត្តស្វាយរៀង ដឹកនាំដោយលោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ក្រោមការសម្របសម្រួលនីតិវិធីពីលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះស្រាវជ្រាវ និងបើកប្រតិបត្តិការបង្ក្រាបទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) មួយកន្លែង ដែលស្ថិតនៅផ្ទះវីឡាជួល ក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត។











