
កម្លាំងចម្រុះខេត្តស្វាយរៀង ចុះធ្វើរដ្ឋបាលចំហ និងបង្ក្រាបទីតាំងសង្ស័យឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្រុងបាវិត រកឃើញជនបរទេស និងវត្ថុតាងមួយចំនួនធំ
(ខេត្តស្វាយរៀង)៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ លោក ម៉ែន អេង អភិបាលរងខេត្ត ដោយទទួលបានការចង្អុលបង្ហាញពីឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលខេត្ត និងក្រោមការសម្របសម្រួលនីតិវិធីពីលោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះអនុវត្តវិធានការរដ្ឋបាលចំហ និងបន្តស្រាវជ្រាវបង្ក្រាបទីតាំងសង្ស័យមានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ស្ថិតនៅចំណុចទីតាំងផ្ទះល្វែង និងបុរីសម្រាប់ជួល (សរុបមានចំនួន ៣២ផ្ទះល្វែង) ក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ទីតាំងខាងលើនេះ មានតំណាងម្ចាស់ឈ្មោះ SHEN CHAOLIN ភេទប្រុស ជនជាតិចិន។











