ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងជួរមុខប្រចាំទិសប្រាសាទព្រះវិហារ និងស្ទឹងត្រែង
នៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញដឹកនាំដោយ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ បានអញ្ជើញចុះសួរសុខទុក្ខនាយ ទាហាន ពលទាហាន នាយនគរបាល និងពលនគរបាល នៃកងពលធំអន្តរាគមន៍លេខ៣កងពលតូចអន្តរាគមន៍លេខ៩ កងនគរបាលជាតិវរសេនាតូចការពារព្រំដែនលេខ៧៩៣ឈរជើងការពារនៅខ្សែក្រវាត់ព្រំដែនប្រចាំទិសប្រាសាទព្រះវិហា និងកងពលតូចអន្តរាគមន៍លេខ ១២៨ឈរជើងការពារតំបន់អូរអាឡៃ ខេត្តស្ទឹងត្រែង ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដោយពិធីនេះបានធ្វើឡើងរួមគ្នានៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ នៃយោធភូមិភាគទី១ ខេត្តព្រះវិហារ។
មន្ទីរព័ត៌មានរាជធានីភ្នំពេញ អានបន្ត