
ចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរណ៍ ដែលបានមកលេងកម្សាន្ដ ក្នុងកម្មវិធី «បុណ្យភ្នំ» នៅរមណីយដ្ឋានអាកាសាភ្នំត្បែង!
ចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរណ៍ ដែលបានមកលេងកម្សាន្ដ ក្នុងកម្មវិធី «បុណ្យភ្នំ» នៅរមណីយដ្ឋានអាកាសាភ្នំត្បែង!

ចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរណ៍ ដែលបានមកលេងកម្សាន្ដ ក្នុងកម្មវិធី «បុណ្យភ្នំ» នៅរមណីយដ្ឋានអាកាសាភ្នំត្បែង!













ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តស្វាយរៀង បានរៀបចំយុទ្ធនាការផ្សព្វផ្សាយ និងអប់រំអំពី «សារសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនដល់លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិត ដើម្បីពង្រឹងការយល់ដឹងអំពីដំណើរការប្រជាធិបតេយ្យ។


(ខេត្តស្វាយរៀង): ឯកឧត្តម សែវុទ្ធី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយ ឃុំបួរ ស្រុកស្វាយទាប រួមនឹងមន្ត្រីរាជការ ប្រជាពុទ្ធបរិស័ទ ជាច្រើនទៀតបានអញ្ជើញចូលរួមក្នុងពិធី វេនកាន់បិណ្ឌទី១២ នៅ វត្ត សំបួរ ថ្ងៃ ព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២៦។


(ខេត្តស្វាយរៀង): ថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម ប៊ុន សាវ៉ាន់ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ចើញជាគណៈអធិបតីក្នុងពីធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀងក្រោអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។


(ខេត្តស្វាយរៀង): នាព្រឹកថ្ងៃពុធ ទី០៧ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ មិន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ បានអញ្ជើញជាអធិបតីក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពី សុវត្ថិភាពចរាចរណ៍ ផ្លូវគោកមុនពិធីបុណ្យភ្ជុំបិណ្ឌ នៅរង្វង់មូលវិមានឯករាជ្យក្រុងស្វាយរៀង និងមានការអញ្ជើញចូលរួមពីលោក សរ ស្ថានីយ អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្តស្វាយរៀង លោក យន់ រស្មី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ឯកឧត្តម លោក-លោកស្រី គណៈប្រតិភូអមដំណើរ និងមន្ត្រីដែរពាក់ព័ន្ធជាងច្រើនទៀត។ ជាមួយគ្នានេះដែរក្រុមការងារក៏បានធ្វើការអប់រំផ្សព្វផ្សាយបញ្ជ្រាបនូវការយល់ដឹងនូវសារសំឡេង ដល់សាធារណៈជនទូទៅដែលកំពុងធ្វើដំណើរតាមដងផ្លូវសាធារណៈ ដោយមានអ្នកចូលរួមសរុបចំនួន ៤៥៧ នាក់ ស្រី ១៩៥ នាក់ ។
