
ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងបាវិត ខេត្តស្វាយរៀង
ខេត្តស្វាយរៀង៖ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នេះ រដ្ឋបាលក្រុងបាវិតបានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងបាវិត ក្រោមអធិបតីភាព លោក សេង សីលា អភិបាលរងខេត្តស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង។









